top of page
Search
  • livhoungh
  • Apr 14
  • 1 min read
ree

PCOS ឬ Polycystic Ovary Syndrome ជាបញ្ហាវដ្តរដូវទូ​​ទៅដែលកើតមានឡើងទៅលើបងៗនារីដែលស្ថិតក្នុងវ័យបន្តពូជ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានបងៗនារីភាគច្រើនពិបាកយល់អំពីមូលហេតុ ក័ដូចជារោគសញ្ញា និងវិធីគ្រប់គ្រងវាឱ្យមានប្រសិទ្ធភាព។ មិនថាអ្នកកំពុងស្វែងរកវិធីដើម្បីធ្វើឱ្យរោគសញ្ញាកាន់តែប្រសើរឡើង ឬការពារនូវផលវិបាកផ្សេងៗក្នុងរយៈពេលវែង អត្ថបទនេះនឹងជួយពន្យល់បងៗនារីឲ្យកាន់តែយល់ច្បាស់អំពី PCOS និងផ្តល់ការណែនាំអំពីវិធីក្នុងការគ្រប់គ្រងដើម្បីទទួលបាននូវសុខភាពល្អប្រសើរ។


តើអ្វីទៅជាជម្ងឺ Polycystic Ovary Syndrome (PCOS)?


PCOS ឬ Polycystic Ovary Syndrome គឺជាស្ថានភាពមួយដែលអូវែផលិតបរិមាណអរម៉ូនបុរសច្រើនជាងធម្មតា(androgens)។អតុល្យភាពនេះអាចនាំឱ្យមាន

រោគសញ្ញាផ្សេងៗដូចជា មករដូវមិនទៀងទាត់, កើតមុន, ដុះរោមលើមុខនិងដងខ្លួនច្រើនជាងធម្មតា (Hirsutism), និងពិបាកក្នុងការមានផ្ទៃពោះ។ ការយល់ដឹងអំពី PCOS គឺជាគន្លឹះក្នុងការដោះស្រាយរោគសញ្ញាប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការទទួលខុសត្រូវចំពោះសុខភាពរបស់អ្នក។


មូលហេតុដែលនាំឲ្យកើតមានជម្ងឺនេះឡើង

  • អតុល្យភាពអ័រម៉ូន (អ័រម៉ូន Androgen លើស) កម្រិតខ្ពស់នៃ androgens រំខានដល់តុល្យភាពអ័រម៉ូនធម្មជាតិ ដែលនាំឱ្យមករដូវមិនទៀងទាត់ និងរោគសញ្ញាទូទៅផ្សេងទៀត។

  • ភាពធន់នៃ អាំងសុយលីន៖ បងៗនារីដែលមាន PCOS មានភាពធន់នឹងអាំងស៊ុយលីន ដែលនាំឱ្យកម្រិតអាំងស៊ុយលីនកាន់តែខ្ពស់ដែលជាហេតុជំរុញឱ្យអូវែរផលិត androgens កាន់តែច្រើន។

  • Genetics៖ ប្រសិនបើនរណាម្នាក់ក្នុងគ្រួសាររបស់អ្នកមាន PCOS នោះឱកាសរបស់អ្នកក្នុងការវិវត្តន៍វាកាន់តែខ្ពស់។

  • ការរលាក៖ ការរលាកកម្រិតទាបអាចរួមចំណែកដល់ភាពធន់នឹងអាំងស៊ុយលីន និងការផលិតអរម៉ូនបុរសលើសកម្រិត។


រោគសញ្ញាសំខាន់ៗនៃ PCOS

  • រដូវមិនទៀងទាត់ ឬខកខាន ការបាត់រដូវ ឬការមករដូវមិនទៀងទាត់កើតឡើងជាប្រចាំ​។

  • ការលូតលាស់រោមលើមុខនិងដងខ្លួនច្រើនជាងធម្មតា (Hirsutism)ការលូតលាស់សក់ដែលមិនចង់បាននៅលើមុខ ទ្រូង និងខ្នង ដោយសារកម្រិត androgen ខ្ពស់។

  • ស្បែកឡើងខ្លាញ់ និងមានមុនច្រើន ឡើងមុន ជាពិសេសនៅលើផ្ទៃមុខដែលមូលហេតុបណ្តាលមកពីអតុល្យភាព​នៃ​អ័រម៉ូន​បុរស។

  • ឡើងទម្ងន់ ឬពិបាកក្នុងការសម្រកទម្ងន់ មនុស្សជាច្រើនដែលមាន PCOS តស៊ូជាមួយនឹងភាពធាត់ ឬពិបាកក្នុងការសម្រកទម្ងន់ដោយសារតែភាពធន់នឹងអាំងស៊ុយលីន។

  • សក់ស្តើងនៅលើស្បែកក្បាល។

វិធីគ្រប់គ្រង:

  • ការផ្លាស់ប្តូររបៀបរស់នៅ៖ អនុវត្តលំហាត់ប្រាណឲ្យបានទៀងទាត់, បរិភោគអាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់, និងការគ្រប់គ្រងទម្ងន់។

  • ការប្រើប្រាស់ថ្នាំ៖ ថ្នាំពន្យារកំណើតដើម្បីគ្រប់គ្រងវដ្តរដូវ និងថ្នាំ Metformin សម្រាប់អ្នកមានបញ្ហាធន់នៃ អាំងសុយលីន។

  • ការពិនិត្យវេជ្ជសាស្រ្ត៖ ពិនិត្យសុខភាពជាប្រចាំដើម្បីគ្រប់គ្រងរោគសញ្ញា និងកាត់បន្ថយហានិភ័យរយៈពេលវែង ដូចជា ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។


ការយល់ដឹងអំពី PCOS ជាអត្ថប្រយោជន៍សម្រាប់ការគ្រប់គ្រងសុខភាពវដ្តរដូវ។ ការរកឃើញរោគសញ្ញាបានឆាប់, ការកែសម្រួលរបៀបរស់នៅ និងធ្វើការព្យាបាលឲ្យបានត្រឹមត្រូវជាមួយវេជ្ជបណ្ឌិតដែលអាចជួយព្យាបាលដល់ការឈឺចាប់ និងទទួលបាននូវសុខភាពល្អ។ បងៗនារីក៏មានលទ្ធភាពអាចទទួលខុសត្រូវលើសុខុមាលភាពរបស់របស់ខ្លួន និងអាចជំរុញការគ្រប់គ្រង PCOS ឲ្យមានប្រសិទ្ធភាពដោយកាត់បន្ថយផលប៉ះពាល់លើជីវិតប្រចាំថ្ងៃផងដែរ។

ចង់ស្វែងយល់បន្ថែម? Subscribe Newsletters របស់ពួកយើងដើម្បីទទួលបានព័ត៌មានថ្មីៗជាប្រចាំអំពីសុខភាពវដ្តរដូវ និងគន្លឹះសុខភាពផ្សេងៗ។ ប្រសិនបើអ្នកត្រូវការដំបូន្មានផ្ទាល់ខ្លួនពួកយើងក៏មានជាសេវាណាត់ជួប និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញរបស់យើងដោយផ្ទាល់នៅលើគេហទំព័ររបស់ពួកយើងបាន។

ប្រភព និងឯកសារ 




Written by Sreypich Mean, with reference from the Cleveland Clinic.

 
 
 
Screenshot_2024-09-07_141013-removebg-preview.png

Social Media :

What VOAT Can Do For You

Booking 

Blog Post

Welcome to VOAT

About VOAT

Connect 

  • Facebook
  • Instagram
  • Linkedin
  • Telegram

Copyright © 2024- 2025 VOAT All Right Reserve.

bottom of page